សុន្ទរកថា និងប្រសាសន៍បន្ថែមក្រៅសុន្ទរកថា ថ្លែងក្នុងពិធីបើកមហាសន្និបាតលើកទី ៨ នៃសភាតំបន់អាស៊ី (APA)៖ «ការជម្រុញសន្តិភាព, ការផ្សះផ្សា និងការសន្ទនានៅតំបន់អាស៊ី»

ឯកឧត្តម មៀន រ៉ាហ្សារ៉ាបាទី (MIAN Raza Rabbani) ប្រធានសភាតំបន់អាស៊ី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នីចាត់ ហូសេនៀន (NEJAD Hasseiniam) អគ្គលេខាធិការសភាតំបន់អាស៊ី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈប្រតិភូមកពីសភាតំបន់អាស៊ី, ប្រទេសសង្កេតការណ៍ និង អង្គការសង្កេតការណ៍ សម្តេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី នាងកញ្ញា! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមពិធីបើកមហាសន្និបាត លើកទី ៨ នៃសភាតំបន់អាស៊ី ដែលត្រូវបានរៀបចំយ៉ាងឱឡារិក នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរាជ​រដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅបំផុត ជូនចំពោះសមាជិក សមាជិកា​សភា នៃបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី ប្រទេសសង្កេតការណ៍ និងគណៈប្រតិភូទាំងអស់ ដែល​បានចូលរួមក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ។ កម្ពុជាពិតជាមានមោទនភាពដ៏ខ្ពង់ខ្ពស់ ដែល​ទទួលបាននូវមហាកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត​នៃសភាតំបន់អាស៊ី។ … Continue reading សុន្ទរកថា និងប្រសាសន៍បន្ថែមក្រៅសុន្ទរកថា ថ្លែងក្នុងពិធីបើកមហាសន្និបាតលើកទី ៨ នៃសភាតំបន់អាស៊ី (APA)៖ «ការជម្រុញសន្តិភាព, ការផ្សះផ្សា និងការសន្ទនានៅតំបន់អាស៊ី»